គ្រាន់តែពិសារទឹកខាត់ណាអ្នកនឹងមិនងាយឈឺហើយអាយុវែងទៀតជាពិសេសវាអាចការពារជំងឺមហារីកឆ្អឹង!

ខាត់ណាជាបន្លែដែលសម្បូរទៅដោយវីតាមីន A វីតាមីន C ផូស្វ័រ និង សារធាតុអង់ទីអុកស៊ីដង់ជាច្រើនទៀត ដែលជួយជំរុញសុខភាពភ្នែកផងដែរ។ សារធាតុទាំងអស់នេះជាអ្នកជួយការពារឆ្អឹងពីជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។
យោងតាមវេបសាយ Health Natural Magazine ពិសាទឹកខាត់ណាស្រស់តាមរូបមន្តផ្សំខាងក្រោមនឹងជួយការពាររាងកាយពីជំងឺមហារីកជាច្រើនប្រភេទ ជាពិសេស ជំងឺមហារីកឆ្អឹង។
* គ្រឿងផ្សំ
- ខាត់ណាស្រស់ ១ គល់តូច
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ
- ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ
- អំបិលចឹប ឬ មួយចុងស្លាបព្រាបាយ
- ទឹកសុទ្ធ ១ កែវ
* វិធីធ្វើ
១. លាងខាត់ណាឱ្យស្អាត រួចហាន់វាជាចំរៀកៗ ហើយកិនវាជាមួយទឹក ១ កែវ និង គ្រឿងផ្សំដទៃទៀតក្នុងម៉ាស៊ីនក្រឡុក។
២. ចាក់ដាក់កែវ ថែមទឹកកកតាមតម្រូវការ រួចទទួលទានតាមការគួរ។
ពិសាមួយសប្តាហ៍ម្តង ជួយរាងកាយប្រឆាំងនឹងជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព៕
ไม่มีความคิดเห็น:
แสดงความคิดเห็น