សុទ្ធតែប្រយោជន៍គ្រាន់តែ ពិសាចេក លាយទឹកឃ្មុំ បាត់ក្អក និងរលាកទងសួត ដូចគេជប់!

ចេកគឺជាថ្នាំល្អបំផុតប្រឆាំងនឹងក្អក ហើយនិងជួយសួត។ វាក៏មានប្រសិទ្ធភាពសម្រាប់ក្មេងផងដែរ ហើយខាងក្រោមនេះគឺជាវិធីផ្សំ។
* គ្រឿងផ្សំ៖
- ទឹក ៤០០ មិល្លីលីត្រ
- ចេកទំហំល្មម ២ ផ្លែ (បើចេកមានស្នាមអុចខ្មៅៗរឹតតែល្អ ហើយយកចេកអ្វីក៏បាន មានចេកអំបូង ពងមាន់ ណាំវ៉ា)
- ទឹកឃ្មុំ ២ ស្លាបព្រាបាយ។
* វិធីផ្សំ៖
បកចេក និងច្របាច់វា។ ដាក់វាចូលក្នុងឆ្នាំងមួយ និងចាក់ទឹកចូលដាំឱ្យពុះ។ ទុកវាចោលកន្លះម៉ោងឱ្យត្រជាក់សិន សឹមថែមទឹកឃ្មុំចុងក្រោយគេ។
ពិសា ៤ ដងក្នុងមួយថ្ងៃ ហើយពិសាម្ដងត្រឹមតែ ១០០ មិល្លីក្រាមប៉ុណ្ណោះ។ លៃយ៉ាងណា ពិសាវាឱ្យអស់ក្នុងមួយថ្ងៃ លោកអ្នកនឹងឃើញក្អក និងបញ្ហារលាកទងសួតបាត់ទៅវិញដូចគេជប់យ៉ាងអ៊ីចឹង៕
ไม่มีความคิดเห็น:
แสดงความคิดเห็น