វិធីចំហុយត្រី Grouper ជាមួយក្រូចឆ្មា ម៉ឺនុយនេះពិតជាឈ្ងុយឆ្ងាញ់ ចង់ធ្វើសាកល្បងដោយខ្លួនឯងមើល
គ្រឿងផ្សំ
- ត្រី Grouper មួយក្បាល
- ទឹកត្រី ៣ កូនស្លាបព្រា
- ទឹកស៊ីអ៊ីវ ២ កូនស្លាបព្រា
- ក្រូចឆ្មា ២ ផ្លែ
- ស្ករស ១ កូនស្លាបព្រាកាហ្វេ
- ទឹកឬទឹកស៊ុបកន្លះផ្ទឹល
- ផ្លែខ្ទឹមស
- ម្ទិសក្រហមជញ្ជាំអោយល្អិត
- ក្រូចឆ្មាហានចំណិតៗ
- ជីអង្កាម

វិធីធ្វើ
១-ធ្វើទឹកយ៉ាំ(យ៉ាំឈ្មោះថៃ)ត្រៀមទុកជាស្រេច ដោយមានគ្រឿងផ្សំដូចជា ទឹកត្រី ទឹកក្រូចឆ្មា ស្ករស ទឹកស៊ីអ៊ីវ និងទឹកស៊ុបឬទឹកធម្មតា និងដាក់ម្ទិស ខ្ទឹមស ភ្លក់រសជាតិ និងដាក់បន្លែមតាមដែលចូលចិត្ត ។
២-ចំហុយនឹងឆ្នាំចំហុយដោយបើកភ្លើងខ្លាំងពេលចំហុយ ប្រើពេលប្រហែល ២០នាទី។
៣-ដាក់ត្រីលើចាន ស្រោចទឹកយ៉ាំដែលយើងត្រៀមទុកនោះ ហើយតុបតែងដោយក្រូចឆ្មាដែលហានចំណិតៗនិងដាក់ស្លឹកជីពីលើទុកជារួចស្រេច។
រៀបរៀងដោយ៖ ម៉េងឡាយ៉ា
ไม่มีความคิดเห็น:
แสดงความคิดเห็น