វិធីធ្វើម្ហូប (តុមយ៉ាំកុង) (Tom-Yum-Goong)​ ម្ហូបថៃដែលល្បីជាងគេ ហើយឆ្ងាញពិសារ!!

 
រូបភាពប្រកប

មុខម្ហូបថៃ្ងនេះគេហទំព័រស្រីសន្ធរ នឹងណែនាំអំពីវិធីធ្វើម្ហូបថៃ ដែលមានរសជាតិឆ្អាយពិសារនោះគឺ តុមយ៉ាំកុងថៃ (Tom-Yum-Goong) មករៀនធ្វើទាំងអស់គ្នា វាពិតជាងាយណាស់

 គ្រឿងផ្សំ 

- បង្គង់
- ផ្សិតពុះជាពីរ
- ម្ទិស
- ស្លឹកក្រូចសើច
- អណ្តេងហានជាចំណិតៗ
- ស្លឹកគ្រៃ ដំអោយស្រប៉ែតហើយហានវាខ្លីៗ
- ជីអង្កាម
- ក្រូចឆ្មា
- ខ្ទិះដូងឬទឹកដោះគោឆៅ
- ស្ករស
- ទឹកត្រី
- អំបិល
- ទឹកស៊ុប (ប្រសិនមាន)

វិធីធ្វើ
  1.  ដំបូងត្រូវធ្វើបង្កង់សិនដោយវះខ្នងយកអាចម៏វាចេញ លាងទឹកអោយស្អាត ហានគ្រឿងផ្សំផ្សេងៗ ដូចជា ម្ទិស អណ្តេង ដើមស្លឹកគ្រៃ ស្លឹកក្រូចឆ្មា និងផ្សិតអោយព្រមសិន។
  2. ចាក់ទឹកស៊ុបឬទឹកធម្មតា ដាំអោយពុះ បង់គ្រឿងចូលទៅទាំងអស់ ពេលទឹកពុះម្តងទៀតដាក់បង្កង់ដែលត្រៀមរួចស្រេចចូល បន្តាប់ពីដាក់បង្កង់ចូលហើយ ត្រូវបង់ស្ករស ម្ទិស នរណាចូលចិត្តរសជាតិបែបម៉េចក៏បង់តាមដែលខ្លួនចូលចិត្ត ហើយទើបដាក់ផ្សិត(ចំប៉ើង) ។
  3. បិទបន្ថយភ្លើងតិចៗហើយច្របាច់ក្រូចឆ្មា (ក្រូចឆ្មាមិនគួរច្របាច់ពេលទឹកពុះខ្លាំងឡើយ ព្រោះវាអាចធ្វើអោយទឹកស៊ុបជូរ​ ដាក់អំបិលបន្តិចដើម្បីអោយរសជាតិឈ្ងុយឆ្ងាញ់។
  4. ដួសដាក់ចាន ហើយរោយស្លឹកជីពីលើ ដើម្បីអោយឈ្ងុយគួរអោយចង់ញ៉ាំ។

វាពិតជាងាយមែនទេ វិធីធ្វើម្ហូបបែបងាយៗ ធ្វើដោយខ្លួនឯងមិនបាច់ទិញ សាកល្បងទៅវាមិនខុសទេ។

  រៀបរៀងដោយ​៖ ម៉េងឡាយ៉ា 

បញ្ជាក់៖ បើសិនចង់យកអត្ថបទពីគេហទំព័រនេះ សូមមេត្តាជួយដាក់ប្រភពអោយផង សូមអរគុណ។