សឹង​មិន​គួរឱ្យ​ជឿ​! ពិសា​ផ្លែ​បឺ​រ​សុទ្ធ ១ ខែ​ពេញ លទ្ធផល​ទទួលបាន​ចុងក្រោយ​គឺ​ហួស​ពី​ការរំពឹងទុក​

​តើ​អ្នក​ធ្លាប់​ទទួលទាន​ផ្លែ​បឺ​រដែរ​ទេ​? ពិសា​ផ្លែ​បឺ​រ​រាល់ថ្ងៃ​ជួយ​លោកអ្នក​នៅ​ឆ្ងាយ​ពី​វេជ្ជបណ្ឌិត ដូច​ពិសា​ផ្លែ​ប៉ោម​១​ក្នុង​មួយថ្ងៃ​ដែរ ដោយ​មិនមាន​ជំងឺ​ឈឺ​ថ្កាត់​អ្វី​ឡើយ​។ ប៉ុន្តែ​លោកអ្នក​មាន​ដឹង​ទេ ឃ្លា​មួយ​ក្នុង​សៀវភៅ​ពេទ្យ​អាមេរិក​បានសរសេរថា "​ទទួលទាន​ផ្លែ​បឺ​រ​រាល់ថ្ងៃ​ជួយ​លោកអ្នក​នៅ​ឆ្ងាយ​ពី​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​"​។
​    ​ចំណែកឯ​តៃវ៉ាន់​វិញ​ហៅ​ផ្លែ​បឺ​រថា "​ផ្លែឈើ​រីករាយ​" ព្រោះ​វា​មានគុណ​សម្បត្តិ​យ៉ាងច្រើន​ជួយ​ឱ្យ​មនុស្ស​មាន​អារម្មណ៍ល្អ​និង​សុខ​ភាពល្អ​។
​    ​ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​ផ្លែ​បឺ​រ នៅពេល​លោកអ្នក​ទទួលទាន​វា​ទាំង​ស្រស់​មួយថ្ងៃ ១ ផ្លែ​ឱ្យបាន ១ ខែ​ពេញ​។
​    ​១. ជួយ​កម្ចាត់​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
​    ​២. ជួយ​រាងកាយ​ទប់ទល់​ការ​ពូន​ផ្តុំ​រស់នៅ​របស់​ប៉ារ៉ាស៊ីត​ចង្រៃ​
​    ​៣. ទប់ស្កាត់​មហារីក ជួយ​ឱ្យ​ស្បែក​ចាំ និង ទប់ទល់​ជំងឺ​ច្រើន​មុខ​ទៀត​ដោយសារ​វា​ផ្ទុក​វីតាមីន C, K, E និង B
​    ​៤. ជួយ​រក្សា​សុខភាព​ភ្នែក ធ្វើឱ្យ​ភ្នែក​មើល​ច្បាស់​ល្អ​
​    ​៥. ជួយ​សម្រក​ខ្លាញ់​ក្បាលពោះ​
​    ​
​    ​ដោយហេតុថា​គុណសម្បត្តិ​ផ្លែ​បឺ​រ​មាន​ច្រើន​អនេក​បែបនេះ ដូច្នេះ​សូមកុំ​ភ្លេច​ទទួលទាន​វា​ឱ្យបាន​ទៀងទាត់​រាល់ថ្ងៃ​ដើម្បី​សុខភាព​ជារួម និង​សម្រស់​ផងដែរ​៕
ប្រភព : khmeread