ញាក់សាច់!! ជិះម៉ូតូ​បើក​បុក​អ្នកកំពុងថ្មើរជើង បណ្តាលអោយ​ស្លាប់​ម្នាក់ និង​របួស​ម្នា​ក់នៅ​ស្រុកអរិយ​ក្សត្រ​


កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រវាង​ម៉ូតូ​និង​អ្នក​ថ្មើរ​​ជើង​បណ្ដាលឱ្យ​ស្ត្រី​ម្នាក់​ស្លាប់​ម្នាក់​ និង​របួស​ក្មេងស្រី​ម្នា​ក់នៅ​ថ្ងៃទី​២៦ ​មករា២០១៧ វេលា​ម៉ោង​១១ ​និង​៣០​នាទី​យប់ នៅ​ចំណុច​មុខផ្ទះ​តា​កន លើផ្លូវ​ជាតិ​លេខ​៣៨០ ស្ថិតនៅ​ក្នុងភូមិ​ខ្សាច់ ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម
ខេត្តកណ្ដាល​។​
​    ​ប៉ូលិស​និយាយថា ជនរងគ្រោះ​០២​នាក់​៖ ១.​ឈ្មោះ​ វង្ស នី​សេង ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ខ្សាច់ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្ដាល រងរបួស​ធ្ងន់ ​និង​២.​ឈ្មោះ ​ចិន សុ​ភិន​បញ្ញា ភេទ​ស្រី អាយុ​៣​ឆ្នាំ​៥​ខែ នៅក្នុង​បន្ទុក​រងរបួស​ស្រាល។​
​    ​ចំណែក​ជនបង្ក​ហេតុ​ឈ្មោះ​ ឌុយ សា​ម៉ា​ឌី ភេទ​ប្រុស អាយុ​២១ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល រងរបួស​រលាត់​ដាច់​ប្រអប់ជើង​ខាងស្ដាំ បើកបរ​ម៉ូតូ​ម៉ាក​ Suzuki Smash ផលិត​ឆ្នាំ​២០០៨ ពណ៌​ក្រហម​ខ្មៅ ពាក់​ស្លាកលេខ​ភ្នំពេញ​
-1AA-7077​។​
​    ​ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ និង​ម៉ោង​កើតហេតុ​ខាងលើ ជនបង្ក​ហេតុ​ឈ្មោះ​ ឌុយ សា​ម៉ា​ឌី បាន​ចេញពី​កន្លែងផ្ទះ​ផឹកស៊ី​ឈ្មោះ ​វី ភូមិ​ពោធិ៍ធំគោលបំណង​មក​ផ្ទះ​នៅ​ភូមិ​អរិយ​ក្សត្រ ដោយ​ជិះ​ម៉ូតូ​ម៉ាក ​Suzuki Smach ពណ៌​ក្រហម​ខ្មៅ។​
​    ​លុះ​មកដល់​ចំណុច​មុខផ្ទះ​ឈ្មោះ​ កន បាន​បុក​ជនរងគ្រោះ​ឈ្មោះ​ វង្ស នី​សេង ដែល​កំពុងតែ​ដើរ​ខាងស្ដាំ​របស់ខ្លួន ក៏​ដួល​នៅ​កន្លែងកើតហេតុ។​ បន្ទាប់មក​ក្រុមគ្រួសារ ជនរងគ្រោះ​បា​នប​ញ្ចូ​ន ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។ ជនបង្ក​ខាងលើ និង​វត្ថុតាង​ម៉ូតូត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ និង​ប៉ុស្ដិ៍ បាន​ឃាត់ខ្លួន​។​
​    ​តាម​ការសន្និដ្ឋាន​ជនបង្ក​ហេតុ​ឈ្មោះ ​ឌុយ សា​ម៉ា​ឌី បើកបរ​ក្នុងស្ថានភាព​ស្រវឹង ខ្វះ​ការប្រុងប្រយ័ត្ន​មក​បុក​ជនរងគ្រោះ​រហូតដល់​ស្លាប់​៕​